យើងខ្ញុំមានពិគ្រោះយោបល់ពីសសរគ្រឹះសំណង់អាគាររបស់លោកអ្នកដោយឥតគិតថ្លៃ។ ទំនាក់ទំនង់៖ ០២៣​ ៩៩៦ ៨៧៦/០៨៨ ៦៦ ៥៥ ៧៧៧/០៨៨៧ ៦៣៦ ៦៣៦។

សមត្ថភាព

ដោយមានការគាំទ្រពីក្រុមប្រឹក្សាភិបាល ទើបនាំឲ្យ ក្រុមហ៊ុន​៧អេហ្វធីឌី ទទួលបាន​ធន​ធាន​មនុស្ស​ ដែលមាន​សម្ថភាពពេញលេញ និងជំនាញច្បាស់លាស់។ ធនធាន​មនុស្ស​របស់​យើង​មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ក្រុមហ៊ុន។ ៧អេហ្វធីឌី ជាក្រុមហ៊ុន​​ស្ថិត​នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយ​គួរតែគ្រប់​គ្រង​ដំណើរការ​របស់​ក្រុមហ៊ុន​ ​ដោយ​បុគ្គលិក​កម្ពុជាខ្លួនឯង​។ ដូច្នេះហើយ​ទើប ​ម្ចាស់ភាគហ៊ុន និង​ក្រុមប្រឹក្សាភិបាល បានសំរេចចិត្ត​ផ្ទេរ​នូវចំនេះដឹង និងបទពិសោធន៍​ទាំងឡាយទៅដល់បុគ្គលិកកម្ពុជា​រួមមានៈ

  • ចំនេះដឹងនិងបទពិសោធន៍ទៅលើការគ្រប់គ្រងពីអ៊ឺរ៉ុប
  • ចំនេះដឹង និងបទពិសោធន៍ទៅលើការផលិត​ពីវៀតណាម និងអ៊ឺរ៉ុប
  • ចំនេះដឹង​ប្រកបដោយ​គុណភាពពីអ៊ឺរ៉ុប និង​វៀតណាម

ដោយយោងទៅលើបទពិសោធន៍ជាច្រើនឆ្នាំ​​លើការផលិត​ ផលិតផលអំពីបេតុង ឃើញថាគ្រឿងចក្រ​ និងឧបករណ៍ ទាំងអស់​មានតួនាទី​យ៉ាងសំខាន់ក្នុងការធានា​នូវ​​គុណភាពរបស់ផលិតផល។ គ្រឿងចក្រ និង​ឧបករណ៍ ទាំងនោះ​អាចផលិត​ និងធ្វើឲ្យ​ផលិតផល​មានគុណភាព។ ក្រុហ៊ុន ៧អេហ្វធីឌី បានធ្វើវិនិយោគ និងកំពុងបន្តវិនិយោគបន្តទៅទៀត ជាមួយនិង គ្រឿងចក្រ និងឧបករណ៍ទំនើបចុងក្រោយបំផុត។

គោលការចំបងគឺ “គុណភាពគឺជាការ​រួមសុខទុក្ខ​ជាមួយអតិថិជន​​ជារៀងរហូត” ។ ក្រុមហ៊ុន​៧អេហ្វធីឌី ដឹងថា​គុណភាពគឺជា​កត្តាសំខាន់​បំផុត​ នៅក្នុង​ការសាងសង់សំណង់​នានា។ យើងទទួលបាន​នូវ​គុណ​ភាព​កំរិត​ខ្ពស់​បំផុត ដោយសារ​ការ​ប្រើប្រាស់ គ្រឿងចក្រ និង​ឧបករណ៍​ទំនើបៗ ជាមធ្យោបាយ​ក្នុង​ការអនុវត្ត​ការ​ងារ ដើម្បី​សំរេចបាន​នូវទិន្នផលខ្ពស់ (តាមរយៈការ​តាម​ដាន​ត្រួតពិនិត្យ ការ​ផ្សំ​បញ្ចូល​នូវ​វត្ថុធាតុដើម​ ទាំង​ឡាយ​យ៉ាងម៉ត់ចត់ និង​យក​ចិត្ត​ទុកដាក់​ខ្ពស់។ បន្ទប់ពិសោធន៍ ដែលបំពាក់​ដោយ សំភារៈ និងឧបករណ៍គ្រប់គ្រាន់ និងមានបច្ចេកវិទ្យាខ្ពស់ ដើម្បី​បំរើ​ឲ្យ ដំណើរការ​នៃការ អង្កេត​ស្រាវ​ជ្រាវ វត្ថុធាតុ​ដើម​ទាំងនោះ និងការពិសោធន៍គុណភាពផលិតផល)។

ក្រុមហ៊ុន​៧អេហ្វធីឌី ក៏បាន​កសាង​ឡើង​រួមជាមួយ​និង​ ដំណើរការនៃការ​ផលិត​សម​ស្រប​និង ដំណើរការ​នៃការ​គ្រប់គ្រងគុណភាព យ៉ាង​ត្រឹមត្រូវ​ប្រកប​ដោយ​ឯក​ទេសខ្ពស់ ចាប់ពីដំណាក់កាលដំបូងនៃការ​នាំ​ចូល​​នូវ​​ វត្ថុធាតុ​ដើម រហូតដល់​​ទទួល​បាន​ផលិត​ផល​សំរេចចុងក្រោយ។ ឧបករណ៍​ពិសោធន៍ ប្រកបដោយគុណភាពខ្ពស់​ទាំង​អស់​ត្រូវបាន​នាំចូលពី ប្រទេសប៊ែលហ្សិក(អ៊ឺរ៉ុប)។ ក្រុមហ៊ុន​៧អេហ្វធីឌី ធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុម ហ៊ុនដែលមាន​ឯកទេស​ក្នុង​ការ​គ្រប់​គ្រងគុណភាព ហើយ​ក្រុមហ៊ុន​៧អេហ្វធីឌី និង​អភិវឌ្ឍន៍​​ឲ្យ​កាន់​តែ​ប្រសើបំ​ផុតរាល់​ការ​ផ្គត់​ផ្គង់។