យើងខ្ញុំមានពិគ្រោះយោបល់ពីសសរគ្រឹះសំណង់អាគាររបស់លោកអ្នកដោយឥតគិតថ្លៃ។ ទំនាក់ទំនង់៖ ០២៣​ ៩៩៦ ៨៧៦/០៨៨ ៦៦ ៥៥ ៧៧៧/០៨៨៧ ៦៣៦ ៦៣៦។

អំពីបេសកកម្ម

“ក្នុងឧស្សាហកម្ម បេតុង គុណភាពគឺជាការ​ប្តេជ្ញាចិត្ត​របស់​យើង ដែល​ការពេញចិត្តរបស់​អតិថិជន​គឺជា​ផល​ប្រយោជន៍​យ៉ាង​ធំ​ធេង​របស់​យើង”

ក្រុមហ៊ុន ៧អេហ្វធីឌី​ខូអិលធីឌី

ចាប់​តាំង​​ពី​​ឆ្នាំ​២០១១​​មក ក្រុម​ហ៊ុន​៧អេហ្វធីឌី បាន​ផលិត​​និង​​ផ្គត់​ផ្គង់ បង្គោល​ភ្លើង​ សសរ​គ្រឹះ និង​​សេវា​កម្ម​ពាក់​ព័ន្ធ។ ទីផ្សា​របស់យើង​សំរេច​បាន​​ដោយ​សារ​​ការ​ធ្វើ​ការ​​រួម​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​ក្រុម​ហ៊ុន​ដៃ​គូ ហើយ​និង​​ស្ថាប័ន​​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ផ្សារ​ភ្ជាប់​ពានិជ្ជកម្ម​​របស់​យើង ហើយ​និង​ជំរុញ​នូវ​បច្ចេក​វិទ្យា​ទំនើបៗ​​ក្នុង​ទី​ផ្សា​​សំដៅ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា។

យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន ដោយ​ការ​​សន្សំ​សម្ចៃ​​ថាមពល និង​ការ​ប្រើ​ប្រាស់​​ឲ្យ​​បាន​យូរ។ យើង​​ផ្តោត​សំខាន់​​លើ​ ការ​ផ្គត់​ផ្គង់ បង្គោល​ភ្លើង​បេតុង​​ជា​មួយ​​និង​​ គុណ​ភាព​ដែល​ប្រើ​ប្រាស់​បាន​​យូរ​​អង្វែង ប្រកប​ដោយ​ភាព​រឹង​មាំ​ខ្ពស់ និង​មាន​តំលៃទាប។ ហើយ​យើង​​ក៏​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្គត់​​ផ្គង់​​សសរ​គ្រឹះ ប្រកប​ដោយ​គុណ​ភាព ដែល​ងាយ​​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន ងាយ​ស្រួល​ប្រើ​ប្រាស់ មាន​ភាព​រឹង​ល្អ ងាយ​ស្រួល​ទាំង​ការ​ត្រួត​ពិនិត្យ​ និង​ការ​ធ្វើ​ពិសោធន៍។

អតិថិជន​​របស់​​យើង​​អាច​​ទទួល​​យក​​បាន​​រាល់​​​ការ​ផ្គត់​​ផ្គង់​ដ៏​ប្រសើរ​​បំផុត ដូច្នេះ​ហើយ​យើង​​អាច​ធ្វើ​​ការ​​រួម​គ្នា​​និង​​មានទំនាក់​ទំនង​យូរ​អង្វែង។ កត្តា​ទាំង​​នេះ​ហើយ​​ទើប​ជំរុញ​​​ឲ្យ​យើង​​ខិត​​ខំ​អភិវឌ្ឍន៍​ខ្លួន​ឯង ក៏​ដូច​ជា​ដៃ​គូ​​របស់​​យើង ហើយ​និង​បន្ត​បង្កើន​នូវ​គុណ​ភាព​ទៅ​ទៀត។

កក្តា​ដែល​​ជំរុញ​​ឲ្យ​​យើង​ទទួល​បាន​ជោគ​ជ័យ​​នោះគឺ​ ការ​​ពេញ​ចិត្ត​​របស់​​អថិជន​​ចំពោះ​​អតចរិក​​​បុគ្គលិក​​របស់​​យើង។

បង្គោលភ្លើងរបស់ក្រុមហ៊ុន៧អេហ្វធីឌី

បង្គោលភ្លើង​របស់​ក្រុមហ៊ុន​៧អេហ្វធីឌី គឺ​មាន​ឯក​ទេស​ទៅ​លើ​ការ​​ផលិត​បង្គោល​ភ្លើង​បេតុង​ ដែល​ជា​​ដំណោះ​​ស្រាយ​​សម្រាប់ បណ្តាញ​អគ្គិសនី​កម្ពុជា និង​​បង្គោល​បេតុង​​សំរាប់​បណ្តាញ​ទូរគមនាគមន៍។

ភាព​លេច​ធ្លោ​ជាង​គេ នៃ​ការ​​បង្កើត​ថ្មី យើង​​ផលិត​ ​ផលិត​ផល​​ប្រកប​ដោយ​គុណ​ភាព​ ដែល​មាន​ការ​ពិសោធន៍​​យ៉ាង​​ម៉ត់​ចត់ មុន​ពេល​នាំចេញ​ពី​រោង​ចក្រ។ យើង​​ផ្គត់​​ផ្គង់​​អតិថិជន​​របស់​​យើង រួម​មាន អគ្គិស​នី​កម្ពុជា អ្នក​មាន​​អាជ្ញាប័ណ្ណ​អាជ្ញាធរ​អគ្គិស​នី​​កម្ពុជា និង​ទូរ​គម​នា​គមន៍​​តាម​​បណ្តា​ខេត្ត​​នានា។ សេវាកម្ម​​ពេញ​​លេញ​​របស់​​យើង​​ធានា​​បាន​ថា​​ដំណោះ​​ស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព បើ​ទោះ​បី​ជា​មាន​បញ្ហា​​ដោយ​​សារ​​​បំរែបំរួល​អាកាស​​ធាតុ​​ក៏​ដោយ។ បង្គោល​​ភ្លើង​​ក្រុមហ៊ុន​​៧​អេហ្វធីឌី គោរព​​តាម​បទដ្ឋាន TCVN និង​តាម​តំរូវ​ការ​បច្ចេក​ទេស​​របស់​​អគ្គិស​នី​​កម្ពុជា​​ដែល​យើង​​បាន​ផ្តល់​ឲ្យ​​រួច​រាល់​ហើយ​ក្នុង​ការ​​ប្រើប្រាស់​​កន្លង​មក។

សសរគ្រឹះ​របស់​ក្រុមហ៊ុន៧អេហ្វធីឌី

សសរគ្រឹះរបស់ក្រុមហ៊ុន៧អេហ្វធីឌី មាន​ឯក​​ទេស​​ទៅ​លើការ​​ផលិត​​សសរ​គ្រឹះ​ដែល​មាន​គុណ​ភាព​ខ្ពស់ ប្រកប​ដោយ​​ការ​ធ្វើ​ពិសោធន៍​​យ៉ាង​ម៉ត់​ចត់​មុន​ពេល​​នាំ​ចេញ​ពី​រោង​ចក្រ។ យើង​​ផ្គត់​​ផ្គង់​​ឲ្យ​​អតិថិជន​​របស់​យើង ដូចជា ម្ចាស់​គំរោង វិស្វករ ស្ថាបត្យករ និងក្រុមហ៊ុន​សំណង់​ជា​ដើម។ សេវា​កម្ម​ពេញ​លេញ​​របស់​​យើង​​ប្រកប​ដោយ​ដំណោះ​ស្រសាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ទោះ​បី​ជា​មាន​បញ្ហា​ស្ថាន​ភាព​ដឹ​ដែល​លំ​បាក​ក៏​ដោយ។ សសរ​គ្រឹះ​របស់​​ក្រុម​ហ៊ុន​​៧អេហ្វធីឌី គោរ​ពតាម​បទដ្ឋាន JIS និង TCVN ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​​សំណង់​នានា​​ក្នុង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​រួច​ហើយ​កន្លង​មក។