យើងខ្ញុំមានពិគ្រោះយោបល់ពីសសរគ្រឹះសំណង់អាគាររបស់លោកអ្នកដោយឥតគិតថ្លៃ។ ទំនាក់ទំនង់៖ ០២៣​ ៩៩៦ ៨៧៦/០៨៨ ៦៦ ៥៥ ៧៧៧/០៨៨៧ ៦៣៦ ៦៣៦។

តំលៃស្នូល

ការប្តេជ្ញា

យើង​អនុវត្តការងារជាមួយនឹងវិធីសាស្ត្រផ្សេងៗ​គ្នា អ្នក​នឹង​បាន​ឃើញ​គន្លឺះ​នៃ​ការ​​សរសើររបស់​យើង។ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ច្បាស់​​នៅ​ពេល​​ដែល​​លោក​អ្នក​បាន​ជួប​យើង​ផ្ទាល់​ជា​ដំបូង។ បុគ្គលិក​របស់​​យើង​មាន​ជំនាញ​ច្បាស់​លាស់​អំពីបេតុង ហើយ​លើស​ពី​នេះ​ទៅ​ទៀត​​គឺមានការយល់ដឹង​ច្បាស់​លាស់​ពីផលិត​ផល​បង្គោល​​ភ្លើង និង​សសរ​គ្រឹះ ហើយ​ពួក​គេ​មាន​​ភាព​ប៉ិន​ប្រសព្វ​​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​បច្ចេក​ទេស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។ គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​ហ៊ុន​​៧អេហ្វធីឌី ​សហការ​គ្នា​និង​​ធ្វើការ​ជា​​ក្រុម​​ដោយ​សហការ​ជា​ធ្លុង​មួយ ពោល​គឺ​អាច​បត់​បែន​បាន​គ្រប់​ស្ថាន​ភាព។  ចាប់​ពី​ដំណាក់​កាល​នៃ​ការ​​សន្ទនា​ដំបូង រហូត​ដល់​​ការ​​ផ្គត់​ផ្គង់​ផលិត​ផល​​ជូន​ដល់​អតិថិជន យើង​​ធ្វើ​ដោយ​​ភាព​រហ័ស​​រហួន និង​ឆ្លាត​វៃ ដោយ​ឲ្យ​សំរេច​បាន​ដោយ​ភាព​រលូន​ជានិច្ច។

ភាពជាសកល

ក្រុម​ហ៊ុន​​៧អេហ្វធីឌី បាន​ធ្វើ​អាជីវ​កម្ម​​រួម​គ្នា​​រវាង​បី​ភាគី ដែល​កើត​ចេញ​ពី​ក្រុមហ៊ុន​បរទេស​ផ្សេងៗ​​គ្នា រួម​មាន​ក្រុមហ៊ុន Sokchoeurn Development មក​ពី​ប្រទេស​កម្ពុជា ក្រុម​ហ៊ុន Flanders Concrete មក​ពី​ប្រទេស​​ប៊ែល​ហ្សិក នៅ​អ៊ឺរ៉ុប និង​ក្រុមហ៊ុន Thu Doc Long An មក​ពី​ប្រទេស​​វៀត​ណាម។

យើង​អាច​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​​ក្រុម​ហ៊ុន​​បរទេស​ទាំង​នេះ​មក​ធ្វើ​វិនិយោគ​រួម​គ្នា​នៅ​ក្នុង​ប្រទេស​​កម្ពុជា?​ ចំលើយគឺជាក់ស្តែងនិងងាយយល់ គឺ​យើង​ចង់​ចូល​រួម​អភិវឌ្ឍន៍​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នៅ​ក្នុង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ប្រកប​ដោយ​ភាព​ស្អាត​​ស្អំ និង​គុណ​ភាព​ខ្ពស់។ យើង​ចង់​ផលិត​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដោយ​មិន​នាំ​ផលិតផលេចេញទៅ​បរទេស ពោល​គឺ​យើង​ចង់​ឲ្យ​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​​​នៅ​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា កាន់​តែ​មាន​ទំនុក​ចិត្ត​បំផុត សម្រាប់​ការ​អភិវឌ្ឍន៍ និង​​វិនិយោគ​នៅ​​ថ្ងៃ​​អនាគតដោយធ្វើទីផ្សារផលិតផលក្នុង

ប្រទេសកម្ពុជាមួយតែប៉ុណ្ណោះ។ យើង​ចង់​ធ្វើ​ដូច្នេះ ក៏​ព្រោះ​​តែ​យើង​មាន​ជំនឿ​ជាក់​ថា​កម្ពុជា​គឺ​ជា​ប្រទេស​​ដែល​ត្រូវ​ការអភិឌ្ឍន៍​ខ្លួន​ឯងកាន់​តែខ្លាំងឡើង។

ការបង្កើតថ្មី

ជោគ​ជ័យ​មិន​ដែល​កើត​ឡើង​ដោយ​ងាយ​ស្រួល​នោះ​ឡើយ ក្រុម​ហ៊ុន​​៧អេហ្វធីឌី​បាន​ដឹង​ពី​​របៀប និង​ទេព​កោសល្យ​ដែល​សបញ្ចាក់​​ឲ្យ​ឃើញ​ពី​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ដំណោះ​ស្រាយ​របស់​ខ្លូន ចាប់​ពី​ដំណាក់​កាល​​នៃ​ការ​គូស​វាស់ ការ​ធ្វើ​ពិសោទន៍ និង​ផលិត​កម្ម។ ដូច​ជា​វត្ថុ​ធាតុ​ដើម បេតុង​​នៅ​តែ​ស្ថិត​ក្នុង​ការ​ច្នៃ​​ប្រឌិត​​របស់​យើង។ ផ្នែក​ស្រាវ​​ជ្រាវ​ និង​​អភិវឌ្ឍន៍ របស់​​យើងគឺជា ផលិតភាពនៃការបណ្តុះបណ្តាលដែលគំនិតថ្មីៗត្រូវបានបង្កើត

ឡើងដើម្បីភាពឈានមុខគេ។

លំដាប់ថ្នាក់ទី១

ក្រុមហ៊ុន​៧អេហ្វធីឌី គឺ​ជា​ក្រុម​ហ៊ុន​ទី១ ក្នុង​ព្រះ​រាជា​​ណាចក្រ​​កម្ពុជា ដែល​មាន​ឯក​ទេស​​ក្នុង​ការ​​​ផលិត បង្គោល​ភ្លើង និង​សសរ​គ្រឺះ ដោយ​គោរព​តាម​​បទដ្ឋាន​អ៊ឺរ៉ុប និង​វៀត​ណាម។ នេះ​គឺ​ជា​តំណែង​នាំមុខគេ ដែល​យើង​នឹង​ព្យាយាម​អនុវត្តន៍ ឲ្យ​កាន់​តែ​មាន​វិសាល​ភាព​ធំទូលាយ ក្នុងតំបន់​ធំៗផ្សេងៗ​ទៀត។

គុណភាព

យើងសូមបញ្ជាក់ថាគុណភាពគឺជាការប្តេជ្ញាចិត្តរបស់យើង​ ហើយអ្វីៗទាំងអស់គឺផ្តោតលើគុណភាពដោយ​យើងចង់បានអតិថិជនដែលមានភាពពេញចិត្ត​ និង​ សប្បាយក្នុងការទិញផលិតផលរបស់យើង។​យើងចង់បាន

ទំនាក់ទំនងដែលមានភាពយូរអង្វែងដោយផ្តោតលើសេចក្តីស្មោះត្រង់ជាងការរកផលចំណេញរយះពេលខ្លី។