យើងខ្ញុំមានពិគ្រោះយោបល់ពីសសរគ្រឹះសំណង់អាគាររបស់លោកអ្នកដោយឥតគិតថ្លៃ។ ទំនាក់ទំនង់៖ ០២៣​ ៩៩៦ ៨៧៦/០៨៨ ៦៦ ៥៥ ៧៧៧/០៨៨៧ ៦៣៦ ៦៣៦។

ចំណុចពិសេសនៃយុទ្ធសាស្ត្រ

ភាពនាំមុខ

ភាព​នាំមុខ​នៃ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​របស់​ក្រុម​​ហ៊ុន​​៧អេហ្វធីឌី គឺ​ជា​គំរូ​នៃ​ភាព​ជោគជ័យ។ ចង្វាក់​​ផលិត​កម្ម​​របស់​​យើង អាច​ផលិត​បាន​រាប់​រយ​ដើម​​​ជា​​រៀង​រាល់​​ថ្ងៃ។ អតិថិ​ជន​​ដឹក​​ផលិត​ផល​ចេញ​​ ទៅ​គ្រប់​​ទី​កន្លែង​​ជុំ​វិញ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​រៀង​​រាល់​​ថ្ងៃ។ យើង​​គ្រប់​គ្រង​ដំណើរ​ការ​​នៃ​ការ​​ចែក​ចាយ​​ផលិត​ផល​​បាន​ទាន់​​ពេល​​វេលា​ជានិច្ច។ ដូច្នេះ​ហើយ ផលិត​ផល​ផល​​របស់​យើង​ ពិត​ជា​ឈាន​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​គឺ​សំ​ដៅ​ដល់​ការដ្ឋាន​​​សំណង់​​របស់​​អ្នក​​ជា​ដើម។

សេវាកម្ម និងការផ្គត់ផ្គង់

ក្រុមហ៊ុន​៧អេហ្វធីឌី ក៏មាន​បំរើនូវសេវាកម្ម​ដូចខាងក្រោមៈ

  • ជំនួយការនៅការដ្ឋាន
  • ការងារបច្ចេកទេស​ និង​ពិគ្រោះយោបល់
  • ការធើ្វវិភាគនៅបន្ទប់ពិសោធន៍
  • ដំណោះ​ស្រាយ​វិស្វកម្ម និងពិគ្រោះ​យោបល់​ផ្នែក​បច្ចេក​ទេស​​​ដល់​អតិថិជន និង​អ្នកផ្គត់​ផ្គង់

ភាពមានជំនាញវិជ្ជាជីវៈ

យើង​​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញៗ​ជាច្រើន នៅ​ក្នុង​ឧស្សាហកម្ម​ រួម​មាន រាជ​រដ្ឋាភិ​បាល ស្ថាបត្យករ​ វិស្វករ​​ អ្នក​វិភាគ និង​ម្ចាស់​គំរោង​ ជា​ដើម បាន​ទំនាក់​ទំនង​​យើង ដើម្បី​ទទួល​បាន​​នូវ​​អនុសាស្ត្រ និង​ការ​ងារ​លំអិត​ពាក់​ព័ន្ធ​​និង​​បច្ចេក​ទេស​​ផ្សេងៗ។ ក្រុម​ហ៊ុន​​៧អេហ្វធីឌី ត្រូវ​បាន​គេ​ជ្រើស​​រើស ដោយ​​ផ្អែក​លើ​ការ​ខិត​​ខំ​ប្រឹង​ប្រែង​ និង​​បទពិសោធន៍​​ ស្នា​ដៃ​ជា​ច្រើន​របស់​យើង ដែល​អាច​ធានា​បាន​ថា​​​ផលិត​ផល​​របស់​យើង ពិត​ជា​​មាន​គុណ​ភាព​ដែល​អាច​​ប្រើ​ប្រាស់​​បាន​​យូរ​​អង្វែង។  យើង​​ខិត​ខំ​ធ្វើ​ជា​ដៃ​គូ​​ដ៏​ល្អ​របស់​​អតិថិជន ​​ដើម្បី​បំពេញ​ និង​រក្សា​នូវ​ការ​ពេញ​ចិត្ត​​ដែល​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការងារ។

បទដ្ឋានដែលគេទទួលស្គាល់

ផលិត​ផល​​របស់​យើង​​ទាំង​​អស់ ផលិត​​ឡើង​​ដោយ​មាន​​ការ​ធានា​បាន​​នូវ​ការ​​គោ​រព​​តាម​​បទដ្ឋាន TCVN និងJIS។ យើង​​ខិត​​ខំ​ប្រឹង​​ប្រែង​យ៉ាង​​ខ្លាំង ដើម្បី​​សំរេច​​បាន​​នូវ​​ភាព​ល្អ​ប្រសើរ​​បំផុត ទាំង​គុណ​ភាព​ និង​​សេវាកម្ម។

បទដ្ឋានបចេ្ចកទេសតាមតំរូវការ

ក្រៅ​​ពី​​ផលិត​​ផល​​ប្រក​ដោយ​គុណភាព​ យើង​​ក៏​មាន​​ទទួល​ផលិត​​ទៅ​តាម​ការ​បញ្ជា​​ទិញ​​គ្រប់​​បទ​ដ្ឋាន​ និង​គ្រប់​កំរិត​គុណភាព​​ទៅ​តាម​តំរូវ​ការ​​របស់​​អតិថិជន។ យើង​ផ្តល់​​ដំណោះ​ស្រាយ​​​បទដ្ឋាន​បចេ្ចក​ទេស​​តាម​តំរូវ​ការ​ដល់លោក​​​អ្នក​ជានិច្ច។

វិញ្ញាបនប័ត្រ

រាល់​ផលិត​ផល​​របស់​​ក្រុម​ហ៊ុន​​៧អេហ្វធីឌី​ទាំង​​អស់ ដាច់​ខាត​គោរព​​តាម​​បទដ្ឋាន​​អន្តរជាតិ។ ដោយ​មាន​ការ​បញ្ជាក់​ពី​ការផ្ទេរ បច្ចេកវិទ្យា​​ពី​រោងចក្រ ​Thu Duc Long An ប្រទេស​​វៀត​ណាម និង​​ការ​គ្រប់​គ្រង ពី​ក្រុម​ហ៊ុន Flanders Concrete ប្រទេស​ប៊ែល​ហ្សិក​ ហើយ​​វិញ្ញាបនប័ត្រ​ទាំង​​អស់​​ត្រូវ​​បាន​​អនុញ្ញាត​ដោយ​​អង្គការ​​អន្តរជាតិ។ យើង​​កំពុង​​តែ​បន្ត​​​ការ​ងារ​​អភិវឌ្ឍន៍​​ឲ្យ​កាន់​​តែ​ល្អ​ប្រសើរ​​បំផុត​នា​​ពេល​អនាគត​។