យើងខ្ញុំមានពិគ្រោះយោបល់ពីសសរគ្រឹះសំណង់អាគាររបស់លោកអ្នកដោយឥតគិតថ្លៃ។ ទំនាក់ទំនង់៖ ០២៣​ ៩៩៦ ៨៧៦/០៨៨ ៦៦ ៥៥ ៧៧៧/០៨៨៧ ៦៣៦ ៦៣៦។

អំពីយើង

“គុណភាពគឺជាការប្តេជ្ញាចិត្ត​របស់យើង”

៧អេហ្វធីឌីខូអិលធីឌី គឺ​ជា​ក្រុម​ហ៊ុន​ទី១​ក្នុង​​ព្រះ​​រាជា​ណាចក្រ​​កម្ពុជា ដែល​មាន​​ឯក​ទេស​​ក្នុង​ការ​​ផលិត បង្គោល​ភ្លើង និង​សសរ​គ្រឹះ ដែល​គោរព​តាម​បដ្ឋាន​អ៊ឺរ៉ុប និង​វៀតណាម។

៧អេហ្វធី បានចាប់បដិសន្ធិឡើង​បន្ទាប់ពី​មាន​កិច្ច​ព្រម​ព្រៀង​ ចុះកិច្ចសន្យា​ធ្វើ​អាជី​វកម្ម​រួមគ្នា នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ២០០៩ ដោយ​អនុឡោម​តាមច្បាប់​វិនិយោគ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមានវិញ្ញាបនប័ត្រ​ចុះបញ្ជី​ពាណិជ្ជកម្មពី ក្រសួង​ពាណិជ្ជកម្ម​លេខ INV.6257E/2009 ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០។ ក្នុងនេះដៃគូរវិនិយោគ​ពាណិជ្ជកម្ម​រួមមានៈ

  • ក្រុមហ៊ុន SOKCHOEURN DEVELOPMENT CO., LTD ដែលតំណាង​ជាផ្លូវការ​ដោយ​លោក ឯម សុខជឿន សញ្ជាតិខ្មែរ មកពីប្រទេស​កម្ពុជា មានភាគហ៊ុន​ក្នុង​ក្រុមហ៊ុន៧អហ្វធីឌី ចំនួន​៤២.៥%។
  • ក្រុមហ៊ុន Flanders Concrete NV ដែលតំណាង​ជាផ្លូវការ​ដោយលោក JEN PIERRE MEYFROODT មកពីប្រទេសប៊ែលហ្សិក មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន៧អហ្វធីឌី ចំនួន​៤២.៥%។
  • ក្រុមហ៊ុន Thu Doc Long An ដែល​តំណាង​ជា​ផ្លូវ​ការ​ដោយ​លោក PHAM NGOC HIEP មាក​ពី​ប្រទេស​​វៀតណាម មាន​ភាគ​ហ៊ុន​​ក្នុង​​ក្រុមហ៊ុន​៧អហ្វធីឌី ចំនួន​១៥%។

Pages: 1 2